ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ បើករថយន្តឆ្លងផ្លូវ ត្រូវម៉ូតូ MSX បុករងបួសធ្ងន់ប្រុសស្រី២នាក់

ភ្នំពេញ: យុវជនប្រុសស្រីពីរនាក់ ជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿង កំពុងបត់ឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យមនុស្សខ្ទាតចេញរងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវទ្រុងមាន់ ត្រង់ចំណុចមុខសកលវិទ្យាល័យកម្ពុជា ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជនប្រុសស្រីពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1-G1203 ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តនីសាន់១បាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V -7880 បើកដោយមន្ត្រីយោធាម្នាក់ ស្របគ្នានៅខាងមុខ ដែលកំពុងបត់ចំទ្វារឆ្វេងខាងមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្ត ចំណែកប្រុសស្រីពីរនាក់ខ្ទាតចេញរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ទាក់ទងជំនាញចុះវាស់វែង យករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់