ប្រភពព័ត៌មាន universetoday ចុះកាលពីថ្ងៃទី ៩ ខែ កញ្ញា បានឲ្យដឹងថាផ្កាយព្រះគ្រោះ យក្ស Giant Asteroid 324 Bamberg នៅថ្ងៃនេះនឹងធ្វើការហោះហើរលើភពផែនដី ។ ឈ្មោះផ្កាយ Giant Asteroid 324 Bamberg នេះដែរ ត្រូវបានរកឃើញនឹងដាក់ឈ្មោះដោយតារាវិទូ អូទ្រីស ឈ្មោះ Johann Palizoy នៅឆ្នាំ ១៩៨២ ហើយជាកិត្តិយសផងដែរសម្រាប់ អាល្លឺម៉ង់ដែលមាន ឈ្មោះទីក្រុង Bamberg ជាប់ផ្កាយព្រះគ្រោះនោះ។
អង្កត់ផ្ចិតនៃផ្កាយព្រះគ្រោះនេះដែរ គឺ ២៣០ គីឡូម៉ែត្រ ហើយវានឹងហោះកៀកភពផែនដី ចម្ងាយ ១២០ លានគីឡូម៉ែត្រ ។
ប្រភពព័ត៌មានពី RIA Novosti បាននិយាយថា អ្នកដែលរស់នៅខេត្ត Novosibirsk និងតំបន់ Krasnoyarsk ក្នុងប្រទេសរុស្ស៊ីនឹងអាចមើលឃើញផ្កាយព្រះគ្រោះនេះ ជាមួយនឹងការប្រើប្រាស់កែវយឺត មើល៕
ព័ត៌មានជាតិ
មតិយោបល់