ព័ត៌មានសិល្បៈ និងកម្សាន្ត

សង្ហារណាស់ ប្រុសស្អាតកម្ពុជា Mister United World ពេលគ្រងឈុតបុរាណ

នៅក្នុងពេលនេះប្រុសស្អាតកម្ពុជា ដែលមានឈ្មោះថា អុិតសុធាកំពុងចូលរួមប្រកួតប្រជែងតំណាងកម្ពុជា ជាមួយនឹងបុរសសង្ហារៗ មកពីប្រទេសជាច្រើនទៀត នៅក្នុងកម្មវិធី MisterUnitedWorldឆ្នាំ២០១៩ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។លោកត្រូវបានអ្នករៀបចំកម្មវិធី ទម្លាយអោយឃើញពីការគ្រងឈុតបុរាណ ដែលមើលទៅស្រស់ស្អាត និងហំហានមិនអន់ជាងបេក្ខភាព មកពីប្រតេសផ្សេងនោះទេ ដ្បិតថា លោករាងស្ទើរកម្ពស់បន្តិច។

ក្នុងនោះវិញ្ញាសាមួយក្នុងចំណោមវិញ្ញាសារជាច្រើន ដែលតម្រូវអោយអ្នកគាំទ្រចុច Share និងlikeទៅលើរូបថតរបស់លោក ដែលជាបេក្ខភាពរបស់កម្ពុជា ក៏កំពុងត្រូវបានអ្នកគាំទ្រ ចាប់អារម្មណ៍នោះដែរ ដោយគេឃើញអ្នកលេងហ្វេសរួមគ្នាបំផុស អោយមានការបោះឆ្នោតអោយលោកតាមរយៈការ Likeមួយទទួលបានមួយពិន្ទុ និងការShareមួយ ទទួលបាន៣ពិន្ទុ។

បេក្ខជនរូបនេះ កាន់តែត្រូវបានមហាជនសរសើរ និងចាប់អារម្មណ៍នៅពេល ដែលរូបគ្រងឈុតបុរាណ ដែលលោកត្រៀមស្លៀកប្រកួត គឺជាឈុតដែលជួយលើកសម្រស់របស់លោក និងបង្ហាញពីអត្តសញ្ញាណជាតិ មួយដ៏ប្រសើរ។មួយឈុតនេះ ត្រូវបានគេអះអាងថា ជាការរៀបចំដំឡើង និងស្ពុនស័រ ដោយម្ចាស់គ្លីនិកធ្មេញវីលៀម ដែលមានឈ្មោះថា មន្ទីរបន្ទប់ពិគ្រោះព្យាបាលជំងឺមាត់ធ្មេញវីលៀម។

គួរបញ្ជាក់ថាកម្មវិធី Mister United Word ឆ្នាំ២០១៩នេះ ធ្វើឡើងនៅក្រុងប៉ាតាយ៉ាប្រទេសថៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែឧសភា ដោយកម្មវិធីកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងក្រសែភ្នែកអ្នកតាមដាន។ បេក្ខជនមកពីប្រទេសជាច្រើន ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ រួមមានថៃ ស្រីលង្កា វៀតណាម ហ្វីលីពីន ឡាវ រុស្ស៊ី អ៊ុយក្រែន ឥណ្ឌាលីបង់ មីយ៉ាន់ម៉ា ហ្សកដានី តៃវ៉ាន់ បែលហ្សិក អាមេរិក និងកម្ពុជា។

បេក្ខភាពតំណាងកម្ពុជា គឺលោក អុិត សុធា មានអាយុ២៥ឆ្នាំកម្ពស់១,៧៤សង់ទីម៉ែត្រ និងទម្ងន់៨២ គីឡូក្រាម។ អ្នកគាំទ្ររំពឹងថា ដ្បិតថាលោកស្ទើរកម្ពស់ ធៀបនឹងបេក្ខជនជាគូប្រកួត ប៉ុន្តែមួយឈុតបុរាណ ដែលរៀបចំដោយម្ចាស់គ្លីនិកធ្មេញវីលៀម គឺពិតជាជួយអោយលោកលេចធ្លោរ ស្របគ្នាដែលលោក ក៏អាចឈ្នះពានប្រជាប្រិយ បើអ្នកបោះឆ្នោតនៅទូទាំងកម្ពុជា ជួយLike និងShareរូបបេក្ខជននេះ អោយស្រុះដៃគ្នា ដើម្បីមុខមាត់កម្ពុជា៕

មតិយោបល់