ភ្នំពេញៈ កាលពីវេលាម៉ោងប្រហែល ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ មានករណីអំពើហិង្សាមួយ កើតទ្បើងនៅក្នុងហាងខារ៉ាអូខេ មួយកន្លែងយីហោ “សប្បាយៗKTV” ស្ថិតតាមបណ្ដោយផ្លូវ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជនរងគ្រោះឈ្មោះ លីន ដា អាយុ២០ឆ្នាំជាង ភេទស្រី មុខរបរធ្វើការ ក្នុងហាងខារ៉ាអូខេកើតហេតុខាងលើ។
ដំណើររឿង៖ នៅពេលកើតហេតុ មានជនជាតិចិនមួយក្រុម បានចូលមកហូបចុក និងច្រៀងខារ៉ាអូខេ ក្នុងហាងខាងលើ។ លុះដល់វេលាខាងលើ មិនដឹងថា មានរឿងអីទេ ស្រាប់តែក្រុមជនជាតិចិន បានប្រើហិង្សា ទាត់ធាក់ក្បាលនារីបម្រើខារ៉ាអូខេម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល។
ភ្លាមៗនោះក្រុមសន្តិសុខ បានចុះទៅឃាត់ជនជាតិចិនម្នាក់ ក្នុងចំណោមក្រុមជនជាតិចិន មានគ្នាប្រមាណជិត១០នាក់ ដើម្បីដោះស្រាយគ្នា ដោយនារីរងគ្រោះទារជំងឺចិត្ត២០០ដុល្លារពីជនជាតិចិនបង្ក ដើម្បីបញ្ចប់រឿងនឹងកន្លែង៕
មតិយោបល់