ព័ត៌មានជាតិ

Update: បង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនបាន៩នាក់ ដកហូតម៉ូតូ៤គ្រឿង នៅខណ្ឌសែនសុខ

ភ្នំពេញ: លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះបង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀននៅតំបន់ភូមិត្រពាំងឈូក ដែលជាតំបន់ស្មុគស្មាញបំផុត ស្ថិតនៅមុខពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រហូតឈានដល់ការឃាត់ខ្លួនមនុស្ស៩នាក់ នាំយកទៅសាកសួរនៅខណ្ឌ។

លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យចុះសហការ និងធ្វើរដ្ឋបាលនៅចំណុចខាងលើ ដែលជាតំបន់ស្មុគស្មាញ ទើបលោកដឹកនាំកម្លាំងចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះ និងប្រមូលផ្តុំគ្នាមកប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនបាន៩នាក់ ដកហូតសម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូ៤គ្រឿង។

គួរបញ្ជាក់ថា មួយរយ:ចុងក្រោយនេះ នគរបាលខណ្ឌសែនសុខ បានបើកយុទ្ធនាការឲ្យដូចភ្លៀងរលឹម ដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តង និងបានប្រមូលក្រុមក្មេងដែលតែងតែដើរចោលផ្ទះ ហើយមកប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនជាច្រើន អ្នកក្នុងនោះមានខ្លះត្រូវបានបញ្ជូនទៅមណ្ឌលកែប្រែ និងខ្លះទៀតបញ្ជូនទៅដាក់ពន្ធនាគារ។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀន រួមទាំងវត្ថុតាងខាងលើ ត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

photo_2016-10-15_16-47-53

photo_2016-10-15_16-47-41

photo_2016-10-15_16-47-44

photo_2016-10-15_16-47-46

photo_2016-10-15_16-47-49

photo_2016-10-15_16-47-51

មតិយោបល់