ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរថយន្តហ៊ីយ៉ាន់ដាយបុករបួសធ្ងន់ នៅខេត្តតាកែវ

តាកែវ: នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៣និង១០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជា ស្រុកគិរីវង់ ខេត្តតាកែវ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ តាកែវ 3A-2571 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះមានឈ្មោះ សែម សុផល ភេទប្រុស (របួសធ្ងន់) មុខរបរកសិករ ជិះម៉ូតូម៉ាក ស្មាស់ ពាក់ស្លាកលេខ តាកែវ 1Q-8443 ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់