ភ្នំពេញៈ បុរសជាជាងប៉ះកង់រថយន្តម្នាក់ បានរងរបួសធ្ងន់ ខណៈកំពុងប៉ះកង់រថយន្ត ដែលម្ចាស់រថយន្តដឹកយកតែកង់រថយន្តមកឲ្យប៉ះ ក្រោយពីប៉ះរួមរូបគាត់បានសប់ ស្រាប់តែផ្ទុះ បណ្ដាលឲ្យរងរបួសតែម្ដង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជនីភ្នំពេញ។
ក្រោយកើតហេតុ ជនរងគ្រោះជាជាងប៉ះកង់រថយន្ត ដែលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ៕


មតិយោបល់