ប្រភពព័ត៌មានរបស់គេហទំព័រមួយបានចុះផ្សាយពី អតិតកីឡាករបាល់ទាត់ជម្រើសជាតិអ៊ីតាលី Giorgio Chinaglia កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានទទួលមរណភាពក្នុងវ័យ 65 ឆ្នាំនៅរដ្ឋ Florida សហរដ្ឋអាមេរិក។ បើតាមការអោយដឹងពីសារព័ត៌មានក្នុងស្រុកអោយដឹងថា លោកទទួលមរណភាពដោយសារបញ្ហាបេះដូង។
លោក Chinaglia គឺជាអតិតមិត្តរួមក្រុមក្លឹប New York Cosmos ជាមួយវិរបុរសបាល់ទាត់ប្រេស៊ីល Pele និងប្រធានក្រុមជំរើសជាតិអាល្លឺម៉ង់ Franz Beckenbauer។ លោកបានជួយអោយ New York Cosmos ឈ្នះជើងឯកលីហ្គ NASL ចំនួនបួនដង ស៊ុតបញ្ចូលទីបាន 242 គ្រាប់ក្នុងការបង្ហាញខ្លួន 254 ប្រកួត ដែលលោកជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងពេលនោះ។
លោក Giorgio Chinaglia ក៏ជាអតិតកីឡាករក្លឹបអ៊ីតាលី Lazio ផងដែរកំឡុងឆ្នាំ 1969-1976 នឹងឈ្នះជើងឯក Serie A នៅឆ្នាំ 1974 ហើយក្រោយមកក្លាយជាប្រធានក្លឹបនេះនៅឆ្នាំ 1983-1985។ លោកធ្លាប់បង្ហាញខ្លួនអោយក្រុមជំរើសជាតិអ៊ីតាលីចំនួន 14 ដង ស៊ុតបញ្ចូលទីបាន 4 គ្រាប់និងជួយអោយអ៊ីតាលីឈ្នះជើងឯក World Cup នៅឆ្នាំ 1974៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់