ព័ត៌មានជាតិ

ឃាត់ខ្លួននារី២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតថ្នាំញៀន២២កញ្ចប់

ភ្នំពេញ: កម្លាំងនគរបាលមន្ទីរគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្នងការរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩ នៅផ្ទះ លេខ៣៦ ក្រុម១៤ ភូមិចុងខ្សាច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ហ៊ុម ពៅ អាយុ២៥ឆ្នាំ និងទី២ហ៊ឹម ជូរ អាយុ៣១ឆ្នាំ។

វត្ថុតាងដកហូត៖ ក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន២២កញ្ចប់ ក្នុងនោះធំ៦កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២គ្រឿង, ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន និង ឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅមន្ទីរគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់