ព័ត៌មានជាតិ

ឆក់ទូរស័ព្ទចំនារីក្លាហាន ដេញចាប់ទាល់តែបានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះបានសម្រេចហើយតែត្រូវជនរងគ្រោះ​ និងអ្នកឃើញហេតុការណ៍ដេញចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។​ កាលពីវេលាម៉ោង ១និង៣០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចេញពីផ្សារ ទួលពង្រទៅផ្លីវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើឈ្មោះ សៀក រ៉ូស្សា អាយុ ២៨ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូនឥវ៉ាន់អនឡាញ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ២នាក់ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ផ្កាឈូកលាយសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AY-9390 បើកតាមបណ្តោយផ្លូវទួលពង្រទិសដៅពីត្បូងទៅជើង បានដាក់ទូរស័ព្ទម៉ាក Samsung Galaxy S10Plus មួយគ្រឿងចូលនៅក្នុងឃ្លុបម៉ូតូខាងមុខ ស្រាប់តែជិះជិតដល់ស្តុបទួលពង្រលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូ ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IH-5842 ជិះមកពីក្រោយជនរងគ្រោះធ្វើសកម្មភាពឆក់ យកទូរស័ព្ទពីឃ្លុបម៉ូតូជនរងគ្រោះ បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួនជនរងគ្រោះបានស្រែកឲ្យបងប្អូនប្រជាពលរដ្ឋជួយក៏បានដេញតាមពីក្រោយជនសង្ស័យដល់ជិតស្តុបទួលពង្រក៏ស្តុបក្រហមរថយន្តក៏ឈប់ស្តុបបណ្តាលឲ្យជនសង្ស័យពិបាកជិះទៅមុខទៀតស្រាប់តែជនរងគ្រោះដេញតាមទាន់ពីក្រោយផ្តួលម៉ូតូចោលរត់ទៅចាប់ជនសង្ស័យហើយប្រជាពលរដ្ឋក៏ជួយចាប់ឃាត់ខ្លួនឲ្យសមត្ថកិច្ច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ហើយជនរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់