ព័ត៌មានជាតិ

កំពុងជិះម៉ូតូ យុវជនម្នាក់ ត្រូវមែកឈើបាក់ធ្លាក់ចំ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ក្រចេះ: កាលពីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ មានករណីបាក់មែកឈើ (សង្កែ) ត្រូវចំយុវជនម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ ស្ថិតក្នុងភូមិ ឃុំកន្ទួត ស្រុកចិត្របុរី។

ជនរងគ្រោះឈ្មោះ ហេង ស៊ីលិញ អាយុ២៦ឆ្នាំ នៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ ខណ:មេឃកំពុងតែភ្លៀង និងខ្យល់ បក់បោកខ្លាំង ជនរងគ្រោះ បានជិះម៉ូតូម្នាក់ឯងលើផ្លូវជាតិ៧ ស្រាប់បាក់មែកឈើ (សង្កែ) ត្រូវចំដើមទ្រូងជនរងគ្រោះ បណ្ដាលឲ្យស្លាប់មួយរំពេច៕

មតិយោបល់