ព័ត៌មានជាតិ

ការដ្ឋានសំណង់ចិន សៀង ហៃ ត្រូវបុរសម្នាក់លួចកាត់ខ្សែភ្លើង

ភ្នំពេញៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យមានឈ្មោះ ហ្វាង យាងណាម ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទីទៀបភ្លឺ ខណៈដែលរូបគេកំពុងធ្វើសកម្មភាព លួចកាត់ខ្សែភ្លើងក្នុងការដ្ឋានសំណង់ចិន (សៀង ហៃ) នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យកទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរចម្លើយ។

យោងតាមចម្លើយសារភាព កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចនៅការដ្ឋានសំណង់ខាងលើ ពីរលើករួចមកហើយ លើកទី១ លួចបានដែកទម្ងន់ប្រហែល ១៥គីឡូ ,លើកទី២ លួចបានដែកក្រចាប់ និងដែកក្រចាប់អន្ទាចំនួន ២០៕

មតិយោបល់