ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់រលំផ្ទះ១ខ្នងនឹងរន្ទះបាញ់ងាប់គោ៣ក្បាលនៅតាកែវ

តាកែវ: គ្រោះធម្មជាតិ ដែលខ្យល់កន្ត្រាក់រលំផ្ទះប្រជាពលរដ្ឋ១ខ្នងនឹងរន្ទះបាញ់ងាប់គោចំនួន៣ក្បាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង១២និង
៣០នាទីនៅភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មានភ្លៀងខ្យល់កន្ត្រាក់រលំផ្ទះមួយខ្នង(ផ្ទះទាមជាប់ដី)ទំហុំ៧គុណ៤មដំបូលសង្ក័សីជញ្ជាំង
សង្ក័សី បណ្តាលឲ្យខូចខាតទាំងស្រុង។
ម្ចាស់ផ្ទះឈ្មោះប៉ាន់ ធារី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានមុខរបរកសិករ។
នៅវេលាម៉ោង១និង០០នាទី នៅភូមិអង្គតាភោក ឃុំសន្លុង មានរន្ទះបាញ់ បាញ់គោងាប់១ក្បាល(មេគោ)ម្ចាស់គោឈ្មោះកែវ សុខុមភេទ
ប្រុសអាយុ៥៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើមានមុខរបរកសិករ។
ចំណែកនៅភូមិព្រឹសលើឃុំខ្វាវរន្ទះបាញ់គោងាប់អស់ ២ក្បាលមេមួយក្បាលកូនមួយក្បាល
ដែលម្ចាស់គោឈ្មោះព្រឹម ប្រា ភេទប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើមានមុខរបរកសិករ៕

 

មតិយោបល់