ព័ត៌មានជាតិ

រថយន្តលុចស៊ីសបុករថយន្តយីឌុបពេញទំហឹងបណ្ដាលឲ្យប្ដីរបួសបាក់ចង្កេះប្រពន្ធរបួសធ្ងន់

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្តាឲ្យ២នាក់ ប្តីប្រពន្ធរងរបួសធ្ងន់ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទីល្ងាច ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥៦ ចន្លោះគីឡូម៉ែត្រលេខ៥៨-៥៩ ក្នុងភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តយីឌុបបើកមិនប្រកាន់ស្តាំ ត្រូវរថយន្តលុចស៊ីស RX 300 បុកចំពីមុខពេញទំហឹង យោងតាមព័ត៌មានពីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តលុចស៊ីស RX 300 ពាក់ស្លាកលេខ ភ្នំពេញ 2AN-4575 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ មានឡានយីឌុប ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1845 បើកពីលិចទៅកើតរេចង្កូតមកខាងឆ្វេងដៃ ក៏ត្រូវរថយន្តលុចស៊ី RX 300 បុកពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿង ធ្លាក់ពីលើផ្លូវទាំង២ ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះជាប្តីឈ្មោះ ខឹម ធី ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិអណ្ដូងខ្លុង ឃុំគំរូ ស្រុកថ្មពួក រងរបួសធ្ងន់បាក់ចង្កេះ និងប្រពន្ធរួមដំណើរជាមួយបាក់ដៃខាងឆ្វេង ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក រីឯអ្នកបើកបរឡានយីឌុប បានរត់គេចខ្លួនបាត់ ចំពោះរថយន្តទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកថ្មពួក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕

មតិយោបល់