ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រីបំរើការងារ KTV ២នាក់ ករណីសារធាតុញៀន

កំពត: នៅវេលាម៉ោង ៣និង៤៥នាទីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិកំពុងបាយខាងជើង សង្កាត់កំពុងបាយ ក្រុង/ខេត្តកំពត កម្លាំងការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងមូលដ្ឋានក្រុងកំពត ដឹកនាំបញ្ជាដោយលោកវ/ទោ សេង វិច្ឆិកា មេ/ការរងទទួលជំនាញគ្រឿងញៀននឹងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។
លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់៖
១/ឈ្មោះ សឹម គឹមហុង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបំរើការងារ KTV រស់នៅផ្ទះជួលក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុង/ខេត្តកំពត។
២/ឈ្មោះ សំ សុភា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរបំរើការងារ KTV រស់នៅភូមិជាមួយគ្នា។

វត្ថុតាងចាប់យករួមមាន៖
-គ្រឿងញៀនចំនួន ២កញ្ចប់តូច៣.៤៦ក្រាម
-ម៉ូតូចំនួន ១គ្រឿង។
-ទូរស័ព្ទដៃចំនួន ១គ្រឿង បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកំពុងចាត់ការតាមនីតិវិធី៕

មតិយោបល់