ព័ត៌មានជាតិ

សាលាខណ្ឌសែនសុខរៀបចំពិធីបរិច្ចាគឈាម

ភ្នំពេញ: ដើម្បីចូលរួមចំណែកជួយសង្គ្រោះដល់ជនរងគ្រោះ និងជួយសង្គម នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខណ្ឌសែនសុខ មានរៀបចំពិធីបរិច្ចាគឈាម ដែលមានការអញ្ជើញចូលរួមជាច្រើនពីអាជ្ញាធរ នៃអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ ក្រោមប្រធានបទ «ចែករំលែកជីវិត សូមបរិច្ចាគឈាម» «Share Lift, Give Blood» ។

ពិធីបរិច្ចាគឈាម ដែលរៀបចំឡើង ដោយអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មិនត្រឹមតែមានវត្តមានអភិបាល អភិបាលរង នៃគណ:អភិបាលចូលរួមបរិច្ចាគប៉ុណ្ណោះទេ គឺមានការចូលរួមដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋ បុគ្គលិក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដើម្បីចូលរួមចំណែកជួយដល់ជនរងគ្រោះ ជួបប្រទះបញ្ហាខ្វះឈាម សង្គ្រោះអាយុជីវិត៕

មតិយោបល់