ព័ត៌មានកីឡា

ខែក ខេមរិន្ទ ស្តាយដែលមិនអាចជួយក្រុមពេលប៉ះបឹងកេត

ខ្សែកាពារឆ្នើមរបស់ក្រុមក្រសួងកាពារជាតិ បានបង្ហាញការខកចិត្តដែលពុំអាចជួយក្រុមបាន ក្នុងជំនួបតទល់និងក្រុមកំពូលតារាងបឹងកេតអង្គរ នាល្ងាចថ្ងៃទី១៦ ខែកក្កដា ខាងមុខ។

“សោយស្ដាយណាស់កាតលឿង2ដងមិនបានលេងmatch សំខាន់!😲😲😲😲😲😲😲😲😲កាពិតទៅខ្ងុំត្រូវពិន័យអត់បានលេងជាមួយ(wanster fc )ប៉ុន្តែ wanster រវល់ទៅSingaporeលើកទៅលេងមួយ បឹងគេតវិញ ចប់យល់បល់សហពន្ធ័ខ្ងុំ!”។ សម្តី ខេមរិន្ទ លើបណ្តាញសង្គម។

10604067_1700410940197484_2079368860445773730_o

ខេមរិន្ទ បានជាប់បម្រាមមិនអាចលេងមួយប្រកួត ក្រោយទទួលកាតលឿង២ប្រកួតជាប់គ្នា។ តាមកាលវិភាគ ខ្សែកាពាររូបនេះត្រូវអវត្តមានពេលទ័ពប៉ះវេស្ទើន កាលពីថ្ងៃទី១០ ប៉ុន្តែដោយវេស្ទើនជាប់ទៅលេងពានសកលវិទ្យាល័យនៅសិង្ហបុរី ទើបសហព័ន្ធលើកពេល ហើយប្រកួតបន្ទាប់ប៉ះបឹងកេតធ្វើឲ្យម្ចាស់អាវលេខ៣រូបនេះមិនអាចចូលលេងបាន។

ក្រសួងកាពារជាតិ និងប្រឈមតទល់ បឹងកេតអង្គរ នៅជំនួបដ៏សំខាន់មួយ នៅថ្ងៃទី១០ កក្កដាខាងមុខ នៅទីលាន RSN។ ក្រុមទាំងពីរកំពុងប្រជែងគ្នាយ៉ាងខ្លាំងក្នុងតារាងចំណាត់ថ្នាក់ ដោយបច្ចុប្បន្នទ័ពចាញ់បឹងកេតតែ៣ពិន្ទុប៉ុណ្ណោះ ហើយការជួបគ្នាកាលពីជើងទី១ ទ័ពឈ្នះ ១-០។

 

មតិយោបល់