ស្ត្រីជាពិធីករនៅក្នុងប្រទេសកាណាដា បានធ្វើសកម្មភាពគួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងបទសម្ភាសដោយលក្ខណៈអាក្រាតកាយ នៅតាមទីសាធារណៈ ។
ក្នុងកម្មវិធី On the Rocks ពិធីការិនី Lori Welbourne បានធ្វើបទសម្ភាសគួរឲ្យភ្ញាក់ផ្អើល ជឆាមួយនឹងលោក Walter Gray ដែលជាចាហ្វាយក្រុង Kelowna ។
ពិធីកររូបនេះបានសួរទៅកាន់ Walter Gray ថា តើនឹងមានអ្វីកើតឡើង ប្រសិនបើខ្ញុំមិនស្លៀកពាក់នៅតាមផ្លូវ នោះ? រំពេចជាមួយនឹងគ្នានោះដែរ Lori Welbourne បានហុចមីក្រូហ្វូនទៅកាន់ លោក Walter Gray រួចក៏បានដោះអាវចេញ បង្ហាញសុដន់ឡើងសិចស៊ី។
ឃើញដូចនោះលោក Walter Gray បានសួរភ្លាមៗថា តើនាងកំពុងធ្វើអ្វី? នាង Lori Welbourne បាននិយាយថា នៅទីនេះអាកាសធាតុក្តៅណាស់។
លោក Walter Gray បានពន្យល់ថា អាក្រាតកាយនៅទីសាធារណៈ មិនមែនរំលោភច្បាប់ នៅក្នុងប្រទេសកាណាដា នោះទេ។
នាង Welbourne បានសួរថា តើខ្ញុំអាចដោះសម្លៀកបំពាក់នៅទីសាធារណៈបានដែរឬទេ? លោបានឆ្លើយថា ខ្ញុំមិនបានណែនាំ ឲ្យអ្នកធ្វើសកម្មភាព ដែលបណ្តាលឲ្យខុសច្បាប់នោះទេ និងសកម្មភាពដែលបង្ករឲ្យមានអំពើហិង្សានោះទេ។
បទសម្ភាសនេះដែរ គឺចំនឹងថ្ងៃ ទាមទារសិទ្ធ ស្មើគ្នា រវាងបុរសនឹងស្ត្រី នៅអាមេរិក ។ ជាច្រើនឆ្នាំហើយ ដែលស្ត្រីតែងតែទាមទារភាពអាក្រាតកាយ នៅទីសាធារណៈ ស្មើនឹងបុរស ដោយចាប់ផ្តើមតាំងពីឆ្នាំ ២០០៧ មកម្លេះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់