ព័ត៌មានជាតិ

កុំចេះតែហ៊ាន!! លួចគេបានវាគ្រាន់ គេតាមទាន់ដេកគុក

កណ្តាល:​ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤និង១០នាទី នៅចំណុចភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់មានស្ថានទម្ងន់ទោស (លួចទូរស័ព្ទ)។

ជនរងគ្រោះឈ្មោះ ហៀង ហៃ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ នគរបាល ។
ជនសង្ស័យឈ្មោះ ឈិន ប៉ាវ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិជើងព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។
វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក iPhone6 ពណ៌ប្រផេះ ។

ដំណើររឿង៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ មុនពេលកើតហេតុជនរងគ្រោះ បានបញ្ចូលថ្មទូរស័ព្ទនៅផ្ទះបាយរួចក៏ចូលទៅដេក លុះដល់វេ
លាម៉ោង ៤ននិង១០នាទី ជនរងគ្រោះភ្ញាក់ពីដេកដើរ ទៅយកទូរស័ព្ទនៅផ្ទះបាយ ស្រាប់តែមិនឃើញទូរស័ព្ទទាំង៣ នោះទេ ជនរងគ្រោះក៏យកទូរស័ព្ទរបស់បងខលទៅលេខ០១៦-៨៧១៩៤៣ ដែលបាត់ហើយមានមនុស្សប្រុស
ម្នាក់លើកជនរងគ្រោះ សួរថានៅតាខ្មៅ បើអញ្ចឹងចាំបងផ្ញើរលុយឲ្យអូនចាយ ជនសង្ស័យបិទទូរស័ព្ទទាក់ទងមិនបាន លុះដល់វេលាម៉ោង ១៩និង៣០នាទី​ មានមនុស្សប្រុសម្នាក់ដែល ខ្ញុំពុំស្គាល់ប្រាប់ខ្ញុំថា បងឯងបាត់ទូរស័ព្ទមានតែអាប៉ាវយកទេ ព្រោះវាធ្លាប់ជាប់គុក ដោយសារវាលួចទូរស័ព្ទគេ។

លុះដល់វេលាម៉ោង ២០និង០០នាទី ជនសង្ស័យ បានខលមកជនរងគ្រោះវិញ រួចបានណាត់ជួបគ្នានៅចំណុចប្រឡាយដីភូមិជើងព្រៃ ហើយជនរងគ្រោះជួបជាមួយជនសង្ស័យ រួចលូកហោប៉ៅខោឃើញទូរស័ព្ទ ១គ្រឿង ដែលជាទូរស័ព្ទរបស់ខ្លួនបាត់ ក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ និងបញ្ជូនខ្លួនជនសង្ស័យទៅអធិការដ្ឋាន ដើម្បីធ្វើការសាកសួរបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់