ព័ត៌មានជាតិ

អ្នកណាមិនរន្ធត់ចិត្ត!! បើបាត់ឪពុកពីរបីថ្ងៃស្រាប់តែប្រទះឃើញសពអណ្ដែតទឹក

ព្រះសីហនុ: ករណីប្រទះឃើញសព អណ្តែតទឹកស្លាប់នៅជាប់ផ្លូវដើរទៅចម្ការ កាលពីម៉ោង ៩យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ជា ហាប់ ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

យោងតាមការរៀបរាប់របស់កូនបង្កើតជនរងគ្រោះឈ្មោះ ហាប់ ធុច បានបញ្ជាក់ថា ឪពុកខ្លួនជាមនុស្សតែងតែស្រវឹងបាត់ពីផ្ទះពីរទៅបីថ្ងៃជាញឹកញាប់ នៅថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានបាត់ពីផ្ទះទៀត រហូតដល់ថ្ងៃកើតហេតុទើបប្រទះឃើញ ជនរងគ្រោះអណ្តែតទឹកស្លាប់តែម្តង បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់