ព័ត៌មានជាតិ

រថយន្តលុចស៊ីស ផ្លាកលេខភ្នំពេញ 2C-7997 បត់ជ្រុលឡើងចិញ្ចើមផ្លូវ ទៅបុកបង្គោលភ្លើងបាក់មួយដើម រងការខូចខាត

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តលុចស៊ីស បត់ជ្រុលឡើងចិញ្ចើមផ្លូវទៅបុកបង្គោលភ្លើងបាក់មួយដើម ដួលរាបដល់ដី ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចបង្គោលភ្លើង តាមបណ្តោយផ្លូវអ៊ា៨ កែងផ្លូវអ៊ា៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកលុចស៊ីស LX450 ពណ៌ ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2C-7997 បើកដោយបុរសជាជាងរថយន្តម្នាក់ ។

តាមប្រភពព័ត៌មានពី បុរសម្នាក់ ដែលអះអាងថា ឃើញហេតុការណ៍ផ្ទាល់ ឱ្យដឹងថា នៅមុនពេលកើត រថយន្តខាងលើបើក តាមបណ្តោយផ្លូវអ៊ា៦ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងតាមផ្លូវអ៊ា៨ តែបត់មិនផុតជ្រុលឡើងខឿនបុកបង្គោលភ្លើងបាក់អស់មួយដើម ។

ក្រោយពីកើតហេតុ តៃកុងរថយន្តបង្កបានសម្រួលដោះស្រាយថ្លៃខូចខាត ទៅឲ្យក្រុមហ៊ុនឯកជនដើម្បីបញ្ចប់រឿង ៕

មតិយោបល់