ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណះកម្មការទី៣ ព្រឹទ្ធិសភា និងជាស្ថបនិកក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានមានប្រសាសន៌ថា ក្រុមហ៊ុនបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ដាំដំណាំដូងប្រេងនៅក្នុងខេត្តព្រះសីហនុចាប់ពីឆ្នាំ១៩៩៥មកម្លេះ ដោយយើងជ្រើសរើសយកពូជដូងប្រេងពីក្រៅប្រទេសយកមកបណ្តុះរហូតដល់ឆ្នាំ១៩៩៧ បានធ្វើការដាំដុះនិងពង្រីកផ្ទៃដីប្រកបដោយវិសាលភាព រហូតមកដល់សព្វថ្ងៃនេះនឹងកំពុងទទួលបានផលជាទីពេញចិត្ត ។
ឯកឧត្តមបណ្ឌិតបានបន្តថា ក្រៅពីដំណាំដូងប្រេង ក្រុមហ៊ុនក៌បានធ្វើការអភិវឌ្ឍន៌ដាំដំណាំកៅស៊ូនៅលើផ្ទៃដីចំនួន ២៥០០ហិកតា រហូតមកដល់ពេលនេះកំពុងទទួលបានជៀជរ័ជាបណ្តើរៗ ហើយនៅដើមឆ្នាំ២០១៥ខាងមុខនេះ និងបង្កើនការជៀជ័រនៅលើផ្ទៃដីជាច្រើនហិកតាបន្តទៀត ។ ក្រៅពីដំណាំដូងប្រេង និងកៅស៊ូ ក្រុមហ៊ុនក៌បានធ្វើការដាំដុះដំណាំហូបផ្លែជាច្រើនមុខផ្សេងទៀត ក្នុងនោះមានដូចជា ស្វាយ ម្មុត សៅម៉ាវ ធូរ៉េន និងដំណាំផ្សេងៗទៀតចំនួន ៥០០ហិកតា ។ ក្រៅពីនោះយើងក៌មានផ្ទៃដីធ្វើស្រែចំនួន ៣០០ហិកតា ហើយការធ្វើស្រែ គឺយើងប្រើប្រាស់នូវគ្រឿងចក្រទាំងការភ្ជួររាស់ ដក ស្ទួង និងច្រូតកាត់ជាដើម ។ ក្រៅពីនោះយើងក៌នៅមានកសិដ្ឋានចិញ្ចឹមជ្រូកមេពូជ និងជ្រូកសាច់លក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានប្រមាណ១០%ផងដែរ ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានឪ្យដឹងបន្តទៀតថា ក្រៅពីដំណាំខាងលើក្រុមហ៊ុនក៌បានបង្កើតសាលាបច្ចេកទេសកសិកម្មមួយកន្លែងដែលមានផ្ទៃដីចំនួន ៣០០០ហិកតា ដើម្បីឲ្យសិស្ស និស្សិត និងប្រជាពលរដ្ឋដែលមានបំណងចង់សិក្សាជំនាញផ្នែកកសិកម្មមកធ្វើការសិក្សាជាក់ស្តែង ងាយយល់ និងឆាប់ចេះ ។ ការសិក្សាក្នុងសាលាកសិកម្មម៉ុង ឬទ្ធីចំណាយថវិកាសមរម្យអាចឪ្យសិស្ស និស្សិតដែលចង់ចេះជំនាញផ្នែកកសិកម្មមានលទ្ធភាពមកសិក្សាបាន ម្យ៉ាងទៀតសាលាបច្ចេកទេសកសិកម្មរបស់យើងខុសផ្លែកពីសាលាបច្ចេកទេសកសិកម្មចំការដូង សាលាកសិកម្មព្រែកលៀប និងសាលាកសិកម្មឬស្សីវេត ដែលសាលាទាំងនោះរៀនទ្រឹស្តីច្រើនជាងការអនុវត្ត ចំណែកសាលាកសិកម្មម៉ុង ឬទ្ធីយើងរៀនអនុវត្តច្រើនជាងរៀនទ្រឹស្តី ធ្វើឪ្យសិស្សឆាប់ចេះទទួលបាននូវជំនាញពិតប្រាកដ ដើម្បីយកទៅប្រកបមុខរបរចិញ្ចឹមគ្រូសារ និងសហគមន៌ ។ ក្រៅពីការបណ្តុះបណ្តាលជំនាញកសិកម្មយើងក៌បានទទួលសិក្ខាកាមជាច្រើនមកពីបណ្តាខេត្តនានា មកសិក្សាស្វែងយល់ពីរបៀបដាំដុះ និងបង្កាត់ពូជ រុក្ខជាតិហូបផ្លែ បានមកសិក្សាស្វែងយល់នូវបច្ចេកទេសបង្កាត់ពូជស្វាយ និងដំណាំផ្សេងៗនៅក្នុងចំការដំណាំរបស់យើងជាច្រើនផងដែរ ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បញ្ជាក់ថាក្រុមហ៊ុនបានសាងសង់កំពង់ផែមួយនៅកែវផុស ដែលដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ និងចូលទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី និងទៅកាន់ប្រទេសផ្សេងៗទៀតនៅលើពិភពលោក ។
ឯកឧត្តមបណ្ឌិបញ្ជាក់ថា ក្នុងការទទួលបានសិទ្ធវិនិយោគនៅខេត្តព្រះសីហនុ ពីរាជរដ្ឋាភិបាលកម្ពុជា យើងក៌នៅមានការជួបការលំបាកជាច្រើន ព្រោះបញ្ហាទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋតែងតែកើតមានជាហូរហែរ ហើយក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុបបានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋនៅក្រៅប្រពន្ធតុលាការទទួលបានជោគជ័យ ហើយប្រជាពលរដ្ឋទទួលយកបាននូវគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ងាកមកបំរើការងារនៅក្នុងក្រុមហ៊ុន ដោយទទួលបានផលប្រយោជន៌យ៉ាងល្អប្រសើរ ៕
មតិយោបល់