ភ្នំពេញៈ នៅវេលាម៉ោង១២ និង០០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ មានជនជាតិកូរ៉េ ០១នាក់ ឈ្មោះ LEE TAE SEON ភេទប្រុស អាយុ៦៦ឆ្នាំ បានមកស្នាក់ការអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ គោលបំណងចង់អោយសមត្ថកិច្ចជួយ ដោយរូបគេគ្មានលិខិតឆ្លងដែន គ្មានលុយ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងចង់ទៅប្រទេសកូរ៉េវិញ។
បន្ទាប់មកកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការសាកសួរដឹងថា ជននេះចូលមក ប្រទេសកម្ពុជា នៅថ្ងៃទី១២.០៤.២០១៥ តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍។
បច្ចុប្បន្នគ្មានកន្លែងស្នាក់នៅពិតប្រាកដ ដើរដេកតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ត្រូវបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីអនុវត្តនីតិវិធីបន្ត៕
មតិយោបល់