ព័ត៌មានជាតិ

ទុក្ខផ្ទួនៗ! ឪពុកស្លាប់ចោល ឯកូនស្រីរបួសធ្ងន់ ក្រោយជួបគ្រោះថ្នាក់…

កំពង់ស្ពឺ: កាលពីវេលាម៉ោង៧ និង០០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ៣៧-៣៨ ត្រង់ចំណុចភូមិព្រៃគោត្រប់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្ដាលមនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញម៉ូតូ ១គ្រឿង ម៉ាកហុង ដាFuture ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BA-0570 បើកបរដោយឈ្មោះ វ៉ាន់ ម៉ុន ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិចម្ការទួល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (មានមួកសុវត្ថិភាព) បានឌុបកូនស្រីពីក្រោយឈ្មោះ សាវ ស្រីម៉ាច ភេទស្រី អាយុ ២៩ឆ្នាំ (គ្មានមួកសុវត្ថិភាព) ម៉ូតូមានកញ្ចក់ ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ត្រូវរថយន្ត០១គ្រឿងម៉ាក Hyundai ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AJ-5143។ អ្នកបើកមិនស្គាល់ឈ្មោះ បានរត់គេចបាត់ក្រោយកើតហេតុ ដែលកំពុងបើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បានរេចង្កូតជ្រុលមកបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យខូចខាតម៉ូតូទាំងស្រុង
ស្លាប់អ្នកបើកម៉ូតូ និងអ្នករួមដំណើរត្រូវជាកូនបានរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងរថយន្តនិងម៉ូតូ ទៅរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់