ព័ត៌មានជាតិ

ជនជាតិចិន២ក្រុមផឹកចំស្រាកាប់ប្រហារគ្នាគ្មានប្រណីផ្អើលសមត្ថកិច្ចខណ្ឌដូនពេញ

ភ្នំពេញ: នៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ជនជាតិពីរក្រុមក្រោយពីផឹកស៊ីស្រវឹងរៀងៗខ្លួន ទាស់សំដីគ្នាឈានដល់ដេញកាប់គ្នាពេញផ្លូវ បណ្ដាលឲ្យមាននាក់រងរបួសធ្ងន់ស្រាលជាច្រើននាក់ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចការដ្ឋានមួយកន្លែងនៅបឹងកក់ ស្ថិតតាមបណ្ដោយផ្លូវR8 សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ដំណើររឿង៖ យោងតាមសាក្សីដែលជាសន្តិសុខនៅក្បែរនោះ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ឃើញបុរសជនជាតិចិន ធ្វើការក្នុងការដ្ឋានមានកម្មវិធីផឹកស៊ី លុះស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន បានទាស់សំដីគ្នាឈានទៅដល់ ហៅបក្ខពួកជិះកង់បីមក២គ្រឿង ខណ:មកដល់នាក់ខ្លះ មានកាំបិតបុ័ងតោ និងនាក់ខ្លះទៀត មានដំបងបានធ្វើការកាប់ប្រហារគ្នាយ៉ាងសាហាវ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់ ត្រូវបានជនជាតិចិនដូចគ្នាដឹកតាមកង់បីបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចុះមកអន្ដរាមន៍ដល់កន្លែងកើតហេតុ ដើម្បីធ្វើការសាកសួររកជនបង្កយកទៅធ្វើការសួរនាំ និងស្រាវជ្រាវរកជនបង្កដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់