ព័ត៌មានជាតិ

ជនជាតិចិន បើករ៉ឺម៉កកង់បីបត់មិនស៊ីញូ ត្រូវលុចស៊ីសCS300 បុកបណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: ជនជាតិចិន បានបើករ៉ឺម៉កកង់បីមួយគ្រឿង បត់ឆ្វេងមិនសញូ ត្រូវរថយន្តមួយគ្រឿង បើកដោយបុរសម្នាក់បុកពីក្រោយ បណ្ដាលរថយន្តរងការខូចផ្នែកខាងមុខ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២១៧កែង និងផ្លូវ១៦១ ស្ថិតក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា។

ដំណើររឿង៖ មុខពេលកើតហេតុ គេឃើញបុរសជនជាតិចិន២នាក់ បើករ៉ឺម៉កកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1HG-0210 ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងមិនស៊ីញូ ត្រូវរថយន្តលុចស៊ីសCS300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX0600 ធ្វើដំណើរស្របគ្នាមកពីក្រោយបុកពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បានឲ្យភាគីទាំងសងខាងសម្របគ្នា ដោយខាងរ៉ឺម៉កកង់បី ព្រមសងសំណងយករថយន្តទៅជួលជុល ដើម្បីបញ្ចប់រឿង៕

មតិយោបល់