ខ្សែការពារ Patrice Evra របស់ក្លិប Juventus បាននិយាយថា ការបញ្ចប់ចំណងទំនាក់ទំនង ៨ ឆ្នាំ ជាមួយនឹងក្លិបបិសាចក្រហម ដោយសារតែមានបញ្ហាផ្ទាល់ខ្លួន ។
កីឡាករសញ្ជាតិបារាំង រូបនេះ បានកុងត្រា ១ ឆ្នាំបន្ត កាលពីខែកក្កដា តែលទ្ធផលចុងក្រោយ គាត់នៅតចាកចេញពីបិសាចក្រហម ។ បញ្ហាចាកចេញ ពីក្លិបបិសាចក្រហមត្រូវបានគេយល់ឃើញថា ដោយសារតែការទិញចូល Luke Shaw តម្លៃ ៣០ លានផោន តែកីឡាករ វ័យ ៣៣ ឆ្នាំ រូបនេះបាននិយាយថា រឿងនោះ វាមិនមែនជាបញ្ហានោះទេ ។
ថ្លែងទៅកាន់ JTV កីឡាករ Evra និយាយថា “ខ្ញុំមានបញ្ហាផ្ទាល់ខ្លួននៅបិសាចក្រហម ទើបចាកចេញមកក្រុម Juventus ” ។ និយាយត្រឹមនេះ កីឡាករ Evra មិនបានបង្ហាញនោះជារឿងអ្វីឡើយ៕
មតិយោបល់