ព័ត៌មានជាតិ

ស្ត្រីម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅខេត្តកណ្តាល

កណ្ដាលៈ កាលពីវេលាម៉ោង ៦ និង០០ នាទីល្ងាចថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់មនុស្សស្លាប់ នៅចំណុចផ្ទះឈ្មោះ សៅ រស់ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ចាន់ សុភ័ណ្ឌ ភេទស្រី អាយុ ៤០ ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ
ទីលំនៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះបានទៅងូតទឹកពាង ជិតសរសៃដែកសសរ មិនទាន់ចាក់ស៊ីម៉ង់ត៍ចូល ដែលមានខ្សែភ្លើងអំពូលពាក់ ជាមួយសរសៃដែក ដោយខ្សែភ្លើងមានតំណច្រើន ទើបបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ជនរងគ្រោះស្លាប់តែម្ដង។

ក្រោយទទួលបានដំណឹង នគរបាលប៉ុស្តិ៍ កម្លាំងជំនាញស្រុក លោកមេឃុំ លោកគ្រូពេទ្យ មណ្ឌលសុខភាពបឹងគ្រំ លោកមេភូមិ បានពិនិត្យសាកសព សន្និដ្ឋានថា សពជនរងគ្រោះ ពិតជាដោយសារខ្សែងភ្លើងឆក់ស្លាប់មែន រួចក៏ប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់