ព័ត៌មានជាតិ

ថ្នាំកសិកម្ម និងជីកសិកម្ម ដែលជនល្មើសលួចនាំចូលពីប្រទេសជិតខាងតាមច្រកទ្វារស្រុកសំពៅលូន ត្រូវនាយកដ្ឋាននីតិកម្មកសិកម្មឃាត់

បាត់ដំបងៈ យោងតាមផេករបស់នាយកដ្ឋាននីតិកម្មកសិកម្ម ដែលណែរនាំពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមាននាយកដ្ឋាននីតិកម្មកសិកម្មជាសេនាធិការបានចាត់តាំងលោក កន កុម្ភៈ អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី ព្រមទាំងសហការជាមួយការិយាល័យនីតិកម្មកសិកម្មខេត្តបាត់ដំបង និងមានការចូលរួមពីកងកម្លាំងសមទ្ធកិច្ចស្រុកសំពៅលូន ខេត្តបាត់ដំបងបានលបពូនស្ទាក់ និងបង្ក្រាបបាននូវរថយន្តយីឌុប ១គ្រឿង ដែលមានការដឹកជញ្ជូនបទល្មើសថ្នាំកសិកម្ម និងជីកសិកម្ម ដែលជនល្មើសលួចនាំចូលពីប្រទេសជិតខាងតាមច្រកទ្វារស្រុកសំពៅលូន ខេត្តបាត់ដំបង នៅវេលាម៉ោង ១២យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ និងនាំខ្លួនជនសង្ស័យ និងរថយន្តមករក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ លុះព្រឹកឡើកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង៣០នាទី ជនល្មើសបានចូលខ្លួនមកដោះស្រាយ និងសារភាពកំហុស និងយល់ព្រមបង់ប្រាក់ពិន័យអន្តរការណ៍ទៅតាមនីតិវិធីច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។ ក្រោយពីការសាកសួររួចមកជនល្មើសបានឆ្លើយថា« ទំនិញខុសច្បាប់ទាំងនេះ គឺខ្លួនធ្លាប់បានដឹកចំនួន៣ដងមកហើយ ដោយខ្លួន និងមិត្តភក្រ្ត័ យកទៅប្រើប្រាស់ផ្ទាល់លើដីចំការរបស់ខ្លួននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្រោយមកក្រុមការងារបានណែនាំ និងពន្យល់ពីបញ្ហារ និងផលប៉ះពាល់នៃការលួចនាំចូលថ្នាំកសិកម្ម និងជីកសិកម្មខុសច្បាប់ផងដែរ៕

 

មតិយោបល់