ព័ត៌មានជាតិ

រថយន្ដ ឡង់គ្រីស័រពាក់ស្លាកលេខ ភ្នំពេញ2AN-78 90 បុកម៉ូតូបណ្ដាលឲ្យស្ដ្រី ម្ដាយ និង កូន២នាក់ រងរបួសធ្ងន់ស្រាល រួចបើករត់

ភ្នំពេញៈ រថយន្ត ឡង់គ្រីស័រ មួយគ្រឿងបើកបុក ម៉ូតូស្ត្រី២នាក់ត្រូវជាម្ដាយនិងកូន បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ខណៈដែលកំពុងជិះម៉ូតូឆ្លងផ្លូវបំបែកជាបួន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ០០ នាទី រសៀ លថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជា៤ ផ្លូវ៥០ម៉ែត្រ កែងផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះគឹម សៅរុណ អាយុ៥៨ ឆ្នាំទីលំនៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។(រងរបួសធ្ងន់) រីឯម្ដាយមិនស្គាល់អត្ដសញ្ញាណនោះទេ (រងរបួសស្រាល) ។ ចំណែកអ្នកបើកបររថយន្ដមានឈ្មោះ លឹម ឆុងអ៊ុយ ភេទប្រុសអាយុ៣៣ ឆ្នាំមុខរបរ រកស៊ី ទីលំនៅភូមសួងកើត ឃុំសួង ស្រុកត្បូងឃ្មុំ ។
យោងតាមសាក្សីកន្លែងកើតហេតុបានប្រាប់ ឲ្យដឹងថា មុនកើតហេតុគេបានឃើញស្ដ្រី២នាក់ត្រូវជាម្ដាយ និង កូន បានជិះម៉ូតូមួយគ្រឿងម៉ាក អាយខន ពណ៌ខ្មៅលាយក្រហម ដែលពាក់ស្លាកលេខភ្នំពេញ 1AD -0621 បើកបរក្នុងទិសដៅពីលិចមកកើត តាមបណ្ដោយផ្លូវបេតុងព្រៃសរ លុះមកដល់ចំណុចកើតហេតុខណៈដែលកំពុងជិះម៉ូតូឆ្លង ផ្លូវមិនប្រយ័ត្នក៏ត្រូវរថយន្ដ ឡង់គ្រីស័រ ពណ៌សដែលពាក់ស្លាកលេខ ភ្នំពេញ2AN-78 90 បើកបរដោយបុរសម្នាក់ រួមជាមួយម្ដាយម្នាក់ តាមបណ្ដោយផ្លូវ៥០ម៉ែតក្នុងទិសដៅពីត្បូង ទៅជើង ក៏ជ្រុលបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យស្ដ្រីជាកូនរងរបួសធ្ងន់ និង ម្ដាយរងរបួសស្រាល ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្ដសាម៉ុយរបស់មណ្ឌលសុខភាពដង្កោ ដឹកយកទៅសង្គ្រោះទាំងម្ដាយ និង កូនតែម្ដង ។
បន្ទាប់ពីបង្កគ្រោះថ្នាក់ជាមួយម៉ូតូហើយនោះរថយន្ដខាងលើបម្រុងបើករត់ ប៉ុន្ដែ ត្រូវប្រជាពលរដ្ឋឃើញដូច្នេះក៏ជិះដេញតាមពីក្រោយរហូតជួយឃាត់រថយន្ដនិងអ្នកបើកបរភ្លាមៗផងដែរ។ ក្រោយ ពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការខណ្ឌដង្កោបានចុះមកធ្វើការវាស់វែងយកម៉ូតូ និង រថយន្ដរួមទាំងអ្នកបើកបរទៅដោះ ស្រាយសម្របសម្រួលជាមួយជនរងគ្រោះនៅពេលក្រោយ ៕

 

មតិយោបល់