ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រះសង្ឃ៥០០អង្គ ត្រៀមនិមន្តទៅបុណ្យ៧ថ្ងៃសពលោក កែម ឡី

ភ្នំពេញៈ សពលោកបណ្ឌិត កែម ឡី នាថ្ងៃសៅរិ៍ ទី១៦ ខែកក្កដាស្អែកនេះ នឹងដល់ខួបគម្រប់៧ថ្ងៃហើយ។ នៅថ្ងៃបុណ្យគម្រប់៧ថ្ងៃនេះដែរ ក៏មានធ្វើពិធីរាប់បាត្រព្រះសង្ឃចំនួន៥០០អង្គផងដែរ។ នេះបើយោងតាមការប្រកាសតាមមេក្រូនៅរោងបុណ្យរបស់លោកតាអាចារ្យវត្តពោធិយារាម ហៅវត្តក្ដីចាស់ សង្កាត់ជ្រោយចង្វារ ដែលជាទីតម្កលសពបណ្ឌិត កែម ឡី ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពរបស់លោក។

គួរបញ្ជាក់ផងដែរថា លិកបណ្ឌិត កែម ឡី ប្រធានអង្គការអភិវឌ្ឍន៍ និងជាអ្នកវិភាគឯករាជ្យដ៏មានប្រជាប្រិយភាពមួយរូបនៅកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាញ់យ៉ាងសាហាវនៅខណៈដែលលោកកំពុងអង្គុយទទួលទានអាហារនៅក្នុងស្តារម៉ាត ស្ថាននីយ៍ប្រេងកាល់តិច ក្បែរស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។ ទន្ទឹមនឹងនោះដែរ ខ្មាន់កាំភ្លើងក៏ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានភ្លាមៗផងដែរ៕

មតិយោបល់