ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៌ដ៏រន្ធត់បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ តៃកុងរថយន្តរត់គេចខ្លួននៅ…

កំពង់ស្ពឺ: កាលពី វេលាម៉ោង៥និង៥នាទី ថៃ្ង ទី ២៩ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៌ បង្កឡើងដោយរថយន្ដ ១គ្រឿង ម៉ាក FUSO
ស្លាកលេខ ភ្នំពេញ3A 3440 នៅលើផ្លូវជាតិ លេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៨.៩៩ស្ថិតក្នុងភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ បើកឆ្លងផ្លូវពីជើងមកត្បូងអ្នកបើកបរមិនស្គាល់ឈ្មោះ(ចុះរត់គេចខ្លួន) លុះមកដល់ចំណុចខាងលើបានបុកម៉ូតូ១គ្រឿងម៉ាក Honda Dream C125ពណ៌ខ្មៅ ២០០៩ ស្លាកលេខភ្នំពេញ1L 4494 បើកបរពីកើតទៅ លិច ជិះឌុបគ្នា ២នាក់(មិនទាន់ស្គាល់ឈ្មោះ) បណ្តាលឲ្យស្លាប់ទាំង ២នាក់ ១.ឈ្មោះ វី ភេទ ប្រុស អាយុ ៣៣ឆ្នាំ នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្ត កំពង់ ស្ពឺ ២.ឈ្មោះ ជី ភេទប្រុ ស អាយុ ១៨ឆ្នាំ នៅភូមិជា មួយគ្នា។

តាមព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាដោយសារតែរថយន្ដបើកឆ្លងផ្លូវមិនប្រុងប្រយ័ត្នទើប ទៅបុកម៉ូតូតែម្ដង ។
បច្ចុប្បន្ន កម្លាំង នគរបាល ជំនា ញ កំពុង ចាត់ វិធានការ ស្រាវជ្រាវ រកម្ចាស់ក្រុមហ៊ុ នដើម្បីទទួលខុសត្រូវ និងកសាងសំណុំរឿងប ញ្ជូនទៅការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធី ច្បាប់ ៕

 

មតិយោបល់