ព័ត៌មានជាតិ

ស្លាប់ម្នាក់ពេលបញ្ជូនទៅសង្រ្គោះនិងរបួសជាច្រើននាក់នៅ កំពង់ឆ្នាំ

កំពង់ឆ្នាំង: នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៥០ នាទី នៅលើផ្លូវជាតិលេខ៥ គីឡូម៉ែត្រ88-99 មុខខ្លោងទ្វាវត្តធម្មយុត្តិស្ថិតនៅភូមិ ដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ បានបត់ឆ្វេង (បើកបររត់បាត់) ក៏ត្រូវបានម៉ូតូ ០១គ្រឿងម៉ាក HONDA MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FI-3060 បើកបរដោយឈ្មោះ ហាត វិចិត្រ ភេទ ប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំ ជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរចេញពីត្បូងទៅជើងបានបុកម៉ូតូនោះ ក្នុងដំណើរខ្វែងទិសគ្នា ហើយក៏មានម៉ូតូ ១ គ្រឿងទៀត ម៉ាក HONDA C125( 017) ព៌ណខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-5390 បើកបរដោយឈ្មោះ មុត ស៊ីនួន ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិទួលបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរចេញពីត្បូងទៅជើង ដោយមានអ្នករួមដំណើរ១នាក់ ស្រី រស់នៅភូមិ-ឃុំជាមួយអ្នកបើកបរ ក៏បានបុកម៉ូតូម៉ាក HONDA MSX បន្ថែមទៀត ក្នុងដំណើរស្របទិសគ្នា ហើយអ្នកបើកបរម៉ូតូ HONDA C125 (ឈ្មោះ មុត ស៊ីនួន) បានខ្ទាតចូលរថយន្តម៉ាក SSANG YONG ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-7601 បើកបរដោយមិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់) បើកបរចេញពីទិសខាងជើង ទៅទិសខាងត្បូង (ក្នុងដំណើរច្រាសទិសគ្នា)បណ្តាលអោយរបួសមនុស្ស០៣នាក់ ប្រុស ០១ នាក់ ធ្ងន់ ០១នាក់ ស្រី បញ្ជូនទៅមន្ទីពេទ្យក្រោយមកបានស្លាប់ (ឈ្មោះ មុត ស៊ីនួន) ខូចខាតម៉ូតូ ០២គ្រឿងស្រាល រថយន្ត ០១គ្រឿងស្រាល
មូលហេតុបើកបរប្តូរគន្លងផ្លូវ (បត់ឆ្វេង) មិនមានការ ប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយកសម្ភារៈរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់