ព័ត៌មានជាតិ

ជនជាតិខ្មែរឥស្លាមម្នាក់ត្រូវជាប់ខ្នោះសមត្ថកិច្ចករណីឆក់កាបូបលុយ

កណ្តាល: ករណីឆក់កាបូបមួយករណីដែលកើតហេតុថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង៤និង២០នាទី ចំណុចលើផ្លូវបេតុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះ០១នាក់មានឈ្មោះរស់ស្រីនាង ភេទស្រី អាយុ ៥០ ឆ្នាំជនជាតិខ្មែររស់នៅភូមិ-ឃុំកើតហេតុ មុខរបរមេផ្ទះ ។ មានរបួសនៅលើបាតដៃឆ្វេង និង ស្មងជើងឆ្វេងក្រោមក្បាលជង្គង់។
ចំណែកជនសង្ស័យ០១នាក់
ឈ្មោះ រ៉ណើស សារី ភេទប្រុសអាយុ២៧ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម រស់នៅភូមិអណ្ដូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
*វត្ថុតាងចាប់យក៖
១.ម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅស៊េរីឆ្នាំ 2019ពាក់ស្លាកលេខ ព្រៃវែង1P-1099ចំនួន០១គ្រឿង(របស់ជន សង្ស័យ)។
២.កាបូបពណ៌ប្រផេះសាច់គគីរ(RLLEPARIS) ចំនួន០១ របស់ជនរងគ្រោះ ប្រគល់ជូនជនរងគ្រោះវិញ។
៣.លុយខ្មែរចំនួន៣ម៉ឺនរៀលរបស់ជនរងគ្រោះប្រគល់ជូនជនរងគ្រោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ
ជនសង្ស័យជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពលួចទូរស័ព្ទនៅចំណុចភូមិអណ្ដូងឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ចំនួន១លើកនៅចុងឆ្នាំ២០១៨ ។
នៅថ្ងៃកើតហេតុវេលាម៉ោង១០.១០នាទីជនសង្ស័យជិះម៉ូតូម្នាក់ឯងចេញពីផ្ទះរបស់ខ្លួនគោលបំណងធ្វើសកម្មភាពឆក់កាបូបលុយនិងទូរស័ព្ទរបស់អ្នកធ្វើដំណើរតាមដងផ្លូវដោយ មិនរើសទីកន្លែងឡើយឲ្យតែមានឱកាសគឺធ្វើសកម្មភាពភ្លាម។ ក្រោយមកជនសង្ស័យបានឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងមានដាក់កាបូបលុយនៅក្នុងកន្ត្រកម៉ូតូខាងមុខ ជិះឆ្លងកាត់ផ្លូវពីកើតទៅលិច ឃើញដូច្នោះជនសង្ស័យបានបត់ម៉ូតូហើយជិះតាមរួចបានលូកយកកាបូបលុយដែលជនរងគ្រោះទុកនៅក្នុងកន្ត្រកម៉ូតូខាងមុខតែត្រូវជន
រងគ្រោះទាញយកមកវិញបណ្ដាលឲ្យដួលម៉ូតូទាំង២នាក់ ។ជូនពេលនោះមានប្រជាពលរដ្ឋដែលធ្វើបុណ្យនៅជិតនោះចេញមកនាំគ្នាចាប់ឃាត់ជនសង្ស័យរួចប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញតែម្ដង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកកាបូបលុយពីជនរងគ្រោះពិតប្រាកដមែន។
ករណីខាងលើនេះកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញកំពុងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់