ព័ត៌មានជាតិ

សង្ស័យភាំង! ជិះម៉ូតូលឿន បុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ របួសមនុស្ស ២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូមួយគ្រឿង ជិះឌុបគ្នាក្នុងល្បឿនលឿន បានរេចង្កូតបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរបួសធ្ងន់ស្រាលបុរស ២នាក់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន ។

ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពាក់ស្លាកលេខ ភ្នំពេញBA-7944 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ២៧១ ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ (ផ្លូវកោង) បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យដួលបោកក្បាលរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានរថយន្តក្លីនីកឯជន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ច ចុះវាស់វែង យកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

https://www.youtube.com/watch?v=Utn7ra6SFwI

មតិយោបល់