ព័ត៌មានជាតិ

រន្ទះបាញ់ផ្ដាច់ជីវិតបុរស ២នាក់ ខណៈពេលទៅឃា្វលគោដោយបន្សល់ទុកក្មេងប្រុសម្នាក់

ត្បូងឃ្មុំៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០នាទីល្ងាច មានករណីគ្រោះមហន្តរាយដោយរន្ទះបាញ់ ត្រង់ចំណុចខាងកើតព្រែកជីក ប្រហែល៣០០ ម៉ែត្រ បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់។

ជនរងគ្រោះទី១ឈ្មោះ គឹម គា អាយុ ៦០ឆ្នាំ ភេទប្រុស និងទី២ឈ្មោះ យិន សំអូន អាយុ ២០ឆ្នាំ ភេទប្រុស ទាំង២ នាក់រស់នៅភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ត្រូវរន្ទះបាញ់ស្លាប់ ខណៈពេលទៅឃ្វាលក្របីនៅចំណុចកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់