ភ្នំពេញៈ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ដែលបានបាញ់សម្លាប់ បុគ្គលិកសន្តិសុខម្នាក់ ព្រោះរឿង ទាស់សម្តីពេលច្រៀងខារ៉ាអូខេ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សាន បុរី ភេទប្រុស អាយុ ៣៨ឆ្នាំ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ៣១២ ក្រុម១១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ចំណែកជនរងគ្រោះមានឈ្មោះ ជ័យ ប៊ុនថន ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ ជាសន្តិសុខផ្សារស្ទឹងមានជ័យ ស្នាក់នៅផ្ទះជួលក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
គួររំលឹកថា កាលពីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ មានករណី ឃាតកម្មមួយបានកើតឡើង ដោយផ្តើមចេញពីទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី និងច្រៀងខារ៉ាអូខេ នៅចំណុចក្នុងហាងលក់គ្រឿងក្លែមផ្លូវលំ ក្រុមទី១១ ក្នុងភូមិទ្រាល ជាប់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
https://youtu.be/N_Y9JEO0IGU
មតិយោបល់