បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូប និងទូរស័ព្ទដៃ) ចំនួន ០៤ករណី ។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមអន្តរាគមន៏បង្ការបង្ក្រាប បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធនឹងករណីខាងលើ ។
បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ បានរៀបចំសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង០៦នាក់ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់