ភ្នំពេញ: កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានរថយន្ត ហាយឡែនឌ័រ បើកបរដោយមន្រ្តីសក្តិ៤ កន្លះម្នាក់ ពាក់ស្លាកលេខនគរបាល បើកបោះពួយយ៉ាងលឿនបុករះម៉ូតូពីរគ្រឿង និងបង្គោលស្លាកសញ្ញាចរាចរណ៍បណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ ស្ថិតនៅចំណុចស្តុបច្រកចូលវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនបង្កជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកសក្តិ៤កន្លះ មុខងារជានាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ
ដំណើររឿង៖ មុនកើតហេតុគេឃើញរថយន្តហាយទ្បែនឌ័រមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខនគរបាល2-5769 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាយណូយទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុបានរេចង្គូតទៅបុករះម៉ូតូពីរគ្រឿង។
មួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០៨ពណ៌ខ្មៅស្លាកលេខដាច់បាត់បើកបរបុរសម្នាក់និងម៉ូតូមួយគ្រឿងទៀតម៉ាកណៃហនពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1I-8405 បើកបរដោយបុរសម្នាក់ម៉ូតូទាំងពីរគ្រឿង បើកស្របទិសដៅគ្នាបណ្តាលប៉ើងជាង៥០ម៉ែត្រ រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កបន្តទៅបុកបង្គូលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី រួមទាំងប្រអប់ភ្លើងស្តុបរួចទៅបុកបង្គូលភ្លើងស្តុបចរាចរណ៍ពីរដើម បណ្តាលឲ្យទ្រេតរថយន្តបង្កផ្ទប់ជាប់ទៅមុខលេងរួច និងខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ភ្លាមនោះៗម្ចាស់រថយន្តបង្ក បានបើកទ្វាររថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ទៅធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
មូលហេតុ៖ បើកបររថយន្តមានស្ថានភាពស្រវឹងស្រា៕
មតិយោបល់