ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅ…

កោះកុង: ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទីព្រឹក លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៩-៦០ នៅចំណុច អន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ លើក បង្ករឡើងដោយរថយន្ត ១ គ្រឿង មិនស្គាល់អត្តសញ្ញាណ បានបុកម៉ូតូ ១ គ្រឿងម៉ាក Wave ពណ៌ ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកឯ រថយន្តបង្កបានបើកគេចខ្លួនបាត់ ។
ជនរងគ្រោះមានឈ្មោះ កើត ឡឹក ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំ ភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បានបញ្ជូន ទៅព្យាបាល នៅមណ្ឌលសុខភាពឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ។
មូលហេតុ : រថយន្ត បើកបរមិនប្រកាន់ស្តាំ ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរករថយន្តបង្ករមកដោះស្រាយតាមនិតិច្បាប់៕

 

មតិយោបល់