ព័ត៌មានជាតិ

ជនសង្ស័យ​ពីរ​នាក់​ពាក់ព័ន្ឋ​ករណី ឆក់​កាបូប​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​សមត្ថកិច្ច​ក្របួច​ជាប់

​សៀមរាប​: ជនសង្ស័យ​ភេទ​ប្រុស​ទាំង​២​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​សៀមរាប​ចាប់​ឃាត់​ខ្លួន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដើម្បី​ធ្វើ​ការសួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​អំពើ​លួច​ដោយ​ជិះ​ម៉ូតូ​ឆក់​កាបូប​ជនរងគ្រោះ​ទាំង​ភ្ញៀវ​ទេសណ៍​បរទេស​និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើនលើក​ច្រើនសារ​ក្នុង​ក្រុង​សៀមរាប​។​

លោក​អនុសេនីយ៍ឯក​នួន​ស័ក្កិ​ចំរើន​រិទ្ធ​អធិការ​រងនគរ​បាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្មទ័ណ្ឌ​នៃ​អធិការដ្ឋាន​នគរបា​ល​ក្រុង​សៀមរា​បបាន​ឲ្យដឹង​ថា​ដោយ​ទទួលបាន​នូវ​ការណែនាំ​ឲ្យ​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈាន​ដល់​ការបង្ក្រាប​បាន​ចំពោះ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ពី​សំណាក់​លោក​វរសេនីយ៍ទោទិ​ត្យ​ណារ៉ុង​អធិការនគរ​បាល​ក្រុង​សៀមរាប​និង​ដោយ​អនុវត្ត​តាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោកឩ​ត្ត​ម​សេនីយ៍​ទោសតណា​ឌី​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ក៏ដូចជា​បន្ទាប់​ពី​សមត្ថកិច្ច​ទទួលបាន​នូវ​ពាក្យបណ្តឹង​ពី​ជន​រងគ្រោះ​ផង​នោះ​ទើប​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២២​ដល់​ថ្ងៃ​ទី​២៣​ខែ​សីហា​ឆ្នាំ​២០១៤​កន្លង​ទៅ​លោក​អនុសេនីយ៍ឯក​នួន​ស័ក្កិ​ចំរើន​រិទ្ធ បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​អង្គភាព​ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​វ័យក្មេង​ទាំង​ពីរ​នាក់​នេះ​បាន​តែ​ម្តង​នៅក្នុង​ក្រុង​សៀមរាប ។

​លោក​អនុសេនីយ៍ឯក​នួន​ស័ក្កិ​ចំរើន​រិទ្ធ​អធិការ​រងនគរ​បាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្មទ័ណ្ឌ​នៃ​អធិការដ្ឋាន​នគរបា​ល​ក្រុង​សៀមរា​បបាន​បន្ត​ឲ្យដឹងទៀតថា​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​និង​បាន​ធ្វើ​ការសួរនាំ​ចំពោះ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ជាប់​ពាក់ព័ន្ធ​និង​ករណី​អំពើ​លួច​ដោយ​ជិះ​ម៉ូតូ​ឆក់​កាបូប​ជនរងគ្រោះ​ទាំង​ភ្ញៀវ​ទេសណ៍​បរទេស​និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើនលើក​ច្រើនសារ ក្នុង​ក្រុង​សៀមរាប​ហើយ​នោះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​ករណី​ទាំងអស់​ខាងលើ​ពិត​ប្រក​ដ​មែន​ដោយ​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​កន្លងមក​ពួកគេ​ធ្លាប់​បាន​ប្រព្រឹត្ត​នូវ​ករណី​ឆក់​កាបូប​ជា​ញឹកញាប់​នៅក្នុង​ក្រុង​សៀមរាប​តែ​ពេលនេះ​ត្រូវ​អស់​លក្ខ​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​ក្របួច​ជាប់​តែម្តង​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​សៀមរាប​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត​ហើយ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​៕​
WP_20140823_006

មតិយោបល់