ត្បូងឃ្មុំៈ កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកតំបែរខេត្តត្បូងឃ្មុំ បានសហការជាមួយកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្នាននគរបាលស្រុកឆ្លូង ខេត្តក្រចេះ ចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីហិង្សាដោយ ចេតនា។
ជនរងគ្រោះឈ្មោះយ៉ុក មុជ អាយុ៥៨ឆ្នាំនៅភូមិដង្ហិត ឃុំដំរ៉ីផុង ស្រុកឆ្លូង ខេត្តក្រចេះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទី (ប្រពន្ធជនសង្ស័យ)។ ជនសង្ស័យឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
ការឃាត់ខ្លួនធ្វើឡើង កាលពីវេលាម៉ោង២១ និង៣០នាទីថ្ងៃទី៣០ខែ ឧសភាឆ្នាំ២០១៩ នៅចំណុចនៅភូមិឈើទាល ជ្រុំឃុំគោក ស្រុកស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុកឆ្លូង ខេត្តក្រចេះបន្ត ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់