ព័ត៌មានជាតិ

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ចងកសម្លាប់ខ្លួនក្នុងរោងស័ង្កសី នៅលើកំពូលភ្នំដំរីរមៀល

តាកែវ: នៅថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១និង១០នាទី មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅចំណុចរោងស័ង្កសី លើកំពូលភ្នំដំរីរមៀល ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូសារាយ លោកមេឃុំរួមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យកន្លែងកើតហេតុឃើញថា សាកសពមិនស្គាល់អត្តសញ្ញាណ ភិនភាគ សំបុរខ្មៅ កម្ពស់១ម៉ែត៦៥ ស្លៀកខោជើងខ្លី ពណ៌បៃតង ឆ្នូតលឿង (ខោកីឡា) ពាក់អាវសាច់ក្រណាត់ដៃខ្លី ពណ៌ត្រាវ ។

តាមការសាកសួរបំភ្លឺពីប្រជាពលរដ្ឋបំភ្លឺថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោ០៩ព្រឹក រូបគាត់បានជិះម៉ូតូ០១គ្រឿងម៉ាក សង់C100 ពណ៌ ក្រហម ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ យ4338 ភព1 បញ្ឈរទុកនៅជើងភ្នំ ហើយលីបាវពណ៌ស១ឡើងទៅលើភ្នំ ។ លុះមកដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ទើបអ្នកដើរជីកឫសឈើថ្នាំខ្មែរ ប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ចតែម្តង ៕

មតិយោបល់