ភ្នំពេញៈ នៅវេលាម៉ោង ៥ ព្រហាមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ត្រូវចោរលួចកាបូបលុយទៅបាត់ ដោយសុវត្ថិភាព។
តាមសម្ដីជនរងគ្រោះ បានរៀបរាប់ថា លុយដែលចោរលួចទៅនោះ គឺគាត់បានមកពីស៊ីឈ្នួលគេ នៅថៃ ហើយខំសន្សំទុកសម្រាលកូន តែជាអកុសល ខណៈគាត់កំពុងដេកមួយស្របក់ នៅវេលាកើតហេតុ ស្រាប់តែត្រូវចោរលួចទៅបាត់។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទំនប់ទឹក ដើម្បីឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកមុខជនល្មើស យកមកផ្ដន្ទាទោស៕
https://www.youtube.com/watch?v=ZaAMy3PwZ40
មតិយោបល់