ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា យកកាំបិតកាប់អ្នកលក់ដូរ បណ្ដាលឲ្យរបួសធ្ងន់

ព្រៃវែង: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ៣២នាទី មានករណីជនសង្ស័យម្នាក់ស្រវឹងស្រា ហើយយកកាំបិតកាប់បុរសម្នាក់រលាត់ស្បែកក្បាល ស្ថិតភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ សេង លី ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មុខរបរលក់ដូរ។
ជនរងគ្រោះឈ្មោះ វឿន ជ្រៃ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរលក់ដូរ។

មូលហេតុ៖ ស្រវឹងស្រា។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់លាវ ដើម្បីសួរនាំព្រមទាំងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់