ព័ត៌មានជាតិ

បុរសម្នាក់រត់ឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់មួយរំពេច នៅស្រុកសំរោង

តាកែវ: នៅវេលាម៉ោង ៧និង៥០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងអ្នកថ្មើរជើង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៥៦-៥៧ ភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

រថយន្តបង្កមិនស្គាល់ម៉ាក ធ្វើដំណើរពីត្បូងក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះមានឈ្មោះ ម៉ោញ តេន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកើតហេតុខាងលើ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

មូលហេតុ៖ បណ្ដាលមកពីអ្នកដើរថ្មើរជើង រត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់