ផ្ទះ ព័ត៌មានជាតិ សុទ្ធតែក្មេងៗ...

សុទ្ធតែក្មេងៗ! រថយន្តហ៊ីណូ ពន្លះម៉ូតូ១គ្រឿង ជិះដោយសិស្សសាលាស្រី ស្លាប់ម្នាក់ និងរបួសធ្ងន់ ៣នាក់

0

កំពង់ស្ពឺ: នៅវេលាម៉ោង ០៦ និង៤៥នាទីព្រឹកថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០១៩ លើផ្លូវក្រាលកៅស៊ូ ចំនុចខ្នងទួលដា ភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ ៣នាក់។

ដំណើររឿង៖ រថយន្តមួយគ្រឿងម៉ាកហ៊ីណូ ពណ៌បៃតងស ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0378 ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចខាងលើ ក៏បានបុកម៉ូតូមួយគ្រឿង ម៉ាកសង់ C125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាក់លេខព្រះសីហនុ1B0-6273 ដែលបើកបរបញ្រ្ចាសទិសគ្នា បើកបរដោយឈ្មោះ ប៉ិច ចាន់នី ភេទស្រី អាយុ១៥ ឆ្នាំ រស់នៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ និងអ្នករួមដំណើរទី១ឈ្មោះ នៅសុភាព ភេទស្រី អាយុ១៤ ឆ្នាំ រស់នៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសធ្ងន់ ទី២ឈ្មោះ សន ស្រីនោ ភេទស្រីអាយុ១៥ឆ្នាំ រស់នៅភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ និងទី៣ ឈ្មោះ ខុន ស្រីនៅ ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ)

ការខូចខាត៖ ម៉ូតូខូចខាតធ្ងន់ និងរថយន្តខូចខាតស្រាល ចំណែកអ្នកបើកបររថយន្ត ពេលបុក រួចបានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.