ព័ត៌មានជាតិ

(ព័ត៌មានលម្អិតបន្ថែម)៖ ឪពុកបីសពកូនទាំងសេចក្ដីក្ដុកក្ដួលចិត្តព្រោះជម្រៅទឹកដ៏ជ្រៅបានផ្ដាច់ជីវិតកូនស្រីប្រុស៣នាក់មួយរំពេច

ស្វាយរៀងៈ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលពេញក្រុងស្វាយរៀង រួមនឹងសមត្ថកិច្ចក្រុមគ្រួសារក្មេងរងគ្រោះផងនោះ បានរាវរកសពក្មេងប្រុសស្រីចំនួន ៣នាក់ដែលបានស្លាប់បាត់បង់អាយុជីវិត ដោយសារលង់ទឹកស្រះដែលអេសស្កាទ័របានជីកមានជម្រៅជ្រៅ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានរាវរកឃើញនៅវេលាម៉ោង ៧និង៣០នាយប់ថ្ងៃដដែល។

ជនរងគ្រោះដែលលង់ទឹកស្លាប់ទាំង៣នាក់នោះ៖ទី១.ឈ្មោះ សុគន្ធ ចារី ភេទស្រី អាយុ ១១ឆ្នាំ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ខេត្តស្វាយរៀងជាសិស្ស។ ទី២.ឈ្មោះ ចាប ម៉ារី ភេទប្រុស អាយុ ៧ឆ្នាំជាសិស្ស ។ទី៣.ឈ្មោះ ផាន់ យ៉ានីវល័ក្ខ ភេទស្រី អាយុ​ ១២ឆ្នាំ ជាសិស្សអ្នកទាំង៣បានស្លាប់ទាំងអស់ និងទី៤.មានឈ្មោះ ហ៊ួ សុគន្ធរី ភេទស្រី អាយុ ៨ឆ្នាំ រស់នៅភូមិឃុំជាមួយនៅរស់រត់ទៅហៅគេជួយ។

ដំណើររឿង៖ មុនពេលកើតហេតុមានក្មេងប្រុសស្រីចំនួន ៤នាក់បានបបួលគ្នាទៅលេងទឹកស្រះ ដែលគេជីកមានទឹកពេញ ខាងក្រោយវត្តសន្តិភាពផ្តុំទីតាំងវាលចាក់សំរាម ខណៈពេលកំពុងលេង ស្រាប់តែមានអ្នកលង់ទឹកហើយពួកគេចុះជួយតោងតៗគ្នា បណ្តាលឲ្យលង់ទឹកស្លាប់ទាំងអស់គ្នាតែម្តង ក្រោយពីឃើញគ្នីគ្នាលង់ក្មេងស្រីម្នាក់ បានរត់ទៅផ្ទះហៅគេឯងមកជួយ ទើបបង្កមានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ច និងសាច់ញាតិរត់ទៅរកមើលតែមិនឃើញរហូតម៉ោងជាង ៧យប់ ទើបរកឃើញហើយសមត្ថកិច្ចស្រង់យកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់