ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ Microsoft ចូលនិវត្តន៍​អាច​ព្រោះ​តែ​លុយ ៩០០​លាន​ដុល្លារ​អាមេរិក​

​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រុមហ៊ុន Software យក្ស Microsoft បាន​ប្រកាស​ជា​ផ្លូវការ​ថា នាយក​ប្រតិបត្តិ ក្រុមហ៊ុន លោក Steve Ballmer សម្រេចចិត្ត​ចូលនិវត្តន៍​នៅក្នុង​រយៈពេល ១២​ខែ​ទៀត​។​

​ព័ត៌មាន​នេះ​ពិតជា​បាន​ធ្វើឲ្យ​មហាជន​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះថា​នៅ​ក្នុង​សេចក្ដីប្រកាស ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការចូល​និវត្តន៍​នោះទេ​។​
​បើ​តាម​ក្រុម​អ្នកវិភាគ​ស្ថានការណ៍ បាន​និយាយថា ការប្រកាស​ចូល​និវត្តន៍​ប្រហែលជា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​បរាជ័យ​នៃ​ទីផ្សារ Surface RT និង Windows 8​។​
​ក្រុមអ្នកវិភាគ​ដដែល​បាន​លើក​យក​នូវ​ហេតុ​ផង​មួយ​ថា កាលពី​ប៉ុន្មាន​សប្ដាហ៍​មុននេះ ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួន​បាន​ខាត់​បង់​នូវ​ទឹកប្រាក់​ប្រមាណ​ជា ៩០០​លាន​ដុល្លារ​អាមេរិក​ទៅលើ Surface RT ដែល​នោះ​ជា​ការបរាជ័យ​មួយ​ដ៏​ធំ​របស់​លោក Steve Ballmer ក្នុងឋានៈ​ជា​នាយក​ប្រិបត្តិ​។​

​បើ​តាម​គំនិត​របស់​ក្រុមអ្នកវិភាគ ក្រុមហ៊ុន Microsoft គួរ​ណាស់​តែ​ជ្រើសរើស​នាយក​ប្រតិបត្តិ​ថ្មី ដែល​មិនមែន​ជា​បុគ្គលិក​របស់​ខ្លួន​នាពេល​បច្ចុប្បន្ន ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន Yahoo ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ក្រោយពេល​ដែល​អ្នកស្រី Marissa Mayer ឡើងកាន់តំណែង​ជា​នាយក​ប្រតិបត្តិ​មិន​ទាន់​បាន ២​ឆ្នាំ​ផង​៕

steve-ballmer-microsoft

មតិយោបល់