ព័ត៌មានជាតិ

បុរីញូថោន ត្រូវចោរចូលលួចទ្រព្យសម្បត្តិ ប៉ុន្តែត្រូវនគរបាលប៉ុស្តិ៍ចោមចៅ បង្រ្កាបបាន

ភ្នំពេញ៖ នៅវេលាម៉ោង២ទៀបភ្លឺថ្ងៃ១៨មេសា២០១៦សមត្ថកិច្ចប៉ុស្តិ៍ចោមចៅនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ល្បាតពួនស្ទាក់ ចាប់បានជនសង្ស័យ០១នាក់ កំពុងធ្វើសកម្មភាពឡើងលួចទ្រសម្បត្តិប្រជាពលរដ្ឋតាមបង្អួច ស្ថិតក្នុងបុរីញូវថោន។
ជនសង្ស័យឈ្មោះ ទ្រី សុខ អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង ត្រូវបានចាប់ខ្លួននិងបក្សដែលចូលរួមធ្វើសកម្មភាពបានគេចខ្លួន ឥឡូវសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់យកមកផ្តន្ទាទោស ។ 
ជនសង្ស័យបានសារភាពថាខ្លួនបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិតាមផ្ទះច្រើនលើកមកហើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសុំណុំរឿងបញ្ជូនឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់។

  

  
  
  

មតិយោបល់